អំពី PPCTV World

About PPCTV World

ទស្សនិកជនអាចបង់លុយមើលប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប PPCTV ដូចជាប៉ុស្តិ៍ភាពយន្តភាគ PPCTV លេខ 6, 9, 10 និងប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបបរទេសផ្សេងៗ
ក្នុងតម្លៃចាប់ពី ២.៩៥ ដុល្លារក្នុងមួយខែប៉ុណ្ណោះ។

Allows everyone to watch Pay TV channels including PPCTV Drama 6, 9, 10 and foreign Cable TV channels

all for a flat fee starting fromUS$2.95 per month


អំពី PPCTV

About PPCTV

ក្រុមហ៊ុនភីភីស៊ីធីវី តែងតែព្យាយាមបញ្ចេញនូវកម្មវិធីបច្ចេកវិទ្យាថ្មីៗដំបូងគេ និងនាំមកនូវកម្មវិធីកម្សាន្តចម្រុះសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបទស្សនាកម្សាន្ត។ នោះគឺជាចក្ខុវិស័យដើមរបស់យើងចាប់តាំងពីពេលដែលភីភីស៊ីភីត្រូវបានបង្កើតឡើង។ ច្រើនឆ្នាំកន្លងមកនេះ យើងបានចាប់ផ្តើមផ្តល់សេវាកម្មទូរទស្សន៍ខ្សែកាបដល់គ្រប់ផ្ទះក្នុងតម្លៃសមរម្យ និងចាក់ផ្សាយរឿងភាគល្បីៗតាមរយៈប៉ុស្តិ៍ទូរទស្សន៍ CTV8HD ដោយឥតគិតថ្លៃ។ យើងក៏បានបញ្ចេញនូវបច្ចេកវិទ្យា Cable Modem ដំបូងក្នុងចំណោមបច្ចេកវិទ្យា Cable Modem ផ្សេងទៀតក្នុងប្រទេសកម្ពុជាដោយប្រើបច្ចេកវិទ្យានេះសម្រាប់ផ្គត់ផ្គង់នូវសេវាកម្មអ៊ីនធឺណេត និង Fiber-to-the-Home Broadband អ៊ីនធឺណេត ដើម្បីអនុញ្ញាតឱ្យអតិថិជនទាំងអស់របស់យើងអាចចូលមើលគេហទំព័រ និងកម្មវិធីផ្សេងៗតាមរយៈប្រព័ន្ធអ៊ីនធឺណេត។

ចំពោះប្រជាជនដែលរស់នៅតាមជាយទីក្រុងភ្នំពេញ ពួកគេក៏អាចមើលប៉ុស្តិ៍ភីភីស៊ីធីវី និងកម្មវិធីកម្សាន្តផ្សេងៗតាមរយៈសេវាកម្ម DVBT Wireless Digital TV ដោយតម្រូវគ្រាន់តែមានអង់តែនមួយ និងប្រអប់ STB មួយដើម្បីទស្សនា ៨០ ប៉ុស្តិ៍ឌីជីថល ដោយមិនចាំបាច់ប្រើខ្សែ។

ក្រៅពីសេវាកម្មខាងលើ សណ្ឋាគារ និងអាផាតមិន ទាំងអស់អាចបង់លុយប្រើប្រាស់សេវាកម្ម IPTV របស់ភីភីស៊ីធីវី ដើម្បីទស្សនាប៉ុស្តិ៍ទូរទស្សន៍ដ៏សម្បូរបែបរបស់យើងផងដែរ។

ក្នុងខែមិថុនា ឆ្នាំ២០១៦ ភីភីស៊ីធីវី ក៏បានដំណើរការកម្មវិធី PPCTV Anywhere ក្នុងទូរសព្ទដៃនៅលើប្រព័ន្ធ iOS និង Android ដោយអនុញ្ញាតឱ្យប្រជាជនខ្មែរទាំងអស់អាចមើលប៉ុស្តិ៍ទូរទស្សន៍ផ្សាយផ្ទាល់ក្នុងស្រុកទាំងអស់ ដោយឥតគិតថ្លៃ។ យើងផ្តួចផ្តើមគំនិតផ្គត់ផ្គង់សេវាកម្មមើលប៉ុស្តិ៍ទូរទស្សន៍ខ្មែរទាំងអស់តាមអនឡាញដែលមានគុណភាពខ្ពស់ និងអាចទុកចិត្ត ដោយឥតគិតថ្លៃនេះ ព្រោះយើងបានឃើញភាពរីកចម្រើនក្នុងប្រព័ន្ធអ៊ីនធឺណេតតាមទូរសព្ទដៃ 4G និងសេវាកម្មអ៊ីនធឺណេត broadband ដែលផ្តល់ជូនក្នុងតម្លៃសមរម្យនាពេលបច្ចុប្បន្ន ។ ប្រាកដណាស់ គំរូកម្មវិធីមើលទូរទស្សន៍តាមទូរសព្ទដៃឥតគិតថ្លៃរបស់យើងនេះពិតជាជម្រើសដ៏ត្រឹមត្រូវ ព្រោះកម្មវិធី PPCTV Anywhere បានក្លាយទៅជាកម្មវិធីក្នុងទូរសព្ទដៃជាប់ចំណាត់ថ្នាក់លេខ ១ សម្រាប់មើលប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកតាមអនឡាញឥតគិតថ្លៃ ហើយកម្មវិធីមើលទូរទស្សន៍តាមរយៈទូរសព្ទដៃជាច្រើនផ្សេងទៀតស្រដៀងរបស់យើងបានបង្កើតឡើងតាមស្តាយរបស់យើង។

ក្នុងឆ្នាំ២០២០ ភីភីស៊ីធីវី បានបង្កើតកម្មវិធីថ្មីមួយឈ្មោះ PPCTV World ដើម្បីផ្តល់ជូននូវមាតិការឿងភាគថ្មីល្អៗដ៏សម្បូរបែប និងប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបសម្រាប់ជាវផ្សេងៗ រួមមានប៉ុស្តិ៍ភីភីស៊ីធីវីភាពយន្តភាគដ៏មានប្រជាប្រិយភាពសម្រាប់ជាវជាច្រើនដែលយើងបង្កើតឡើងដោយផ្ទាល់ គឺប៉ុស្តិ៍ភីភីស៊ីធីវីភាពយន្តភាគលេខ 6 9 និងលេខ 10។ ដោយយើងមានមាតិការឿងភាគដ៏សម្បូរបែប ទស្សនិកជនទាំងអស់របស់យើងនឹងមិនអស់ជម្រើសក្នុងការជ្រើសរើសរឿងភាគដែលពួកគេពេញចិត្តសម្រាប់ទស្សនាកម្សាន្តនៅពេលទំនេរ។

មិនទាន់អស់ត្រឹមប៉ុណ្ណឹងទេ ក្រុមហ៊ុនភីភីស៊ីធីវី នឹងនៅតែបន្តបញ្ចេញបច្ចេកវិទ្យាថ្មី និងនាំយកផលិតផល និងសេវាកម្មថ្មីៗជាច្រើនទៀតសម្រាប់អតិថិជនទាំងអស់របស់យើង។

PPCTV always tries to introduce new technological platforms and bring entertainments to every Cambodian's life. That was our original vision when PPCTV was established. Over the years, we have started from providing Cable TV services to every household at a very affordable prices to broadcasting live TV contents via free-to-air Television Channel CTV 8 HD. We also introduced the Cable Modem technology, which is the first of its kind in Cambodia using Cable Modem technology to deliver internet services, and Fiber-to-the-Home Broadband internet services, to allow our customers to surf the internet and stream contents via the internet.

For residents living on the outskirts of Phnom Penh, they can also have access to PPCTV channels and contents via the DVBT Wireless Digital TV service, which requires just an antenna and a Set Top Box to receive up to 80 digital channels wirelessly.

On top of that, PPCTV also deliver our rich media contents via the IPTV platform which is available to hotels and apartments that wants to receive our paid content via the IP protocol.

In the June of 2016, PPCTV also launched a mobile app called PPCTV Anywhere on iOS and Android, which allows every Cambodian to stream domestic live TV channels for free. We pioneered this idea of providing free high quality and reliable streaming services for local Cambodian channels as we see the advent in 4G mobile internet and the ever affordable broadband internet services. Without doubt, our freemium model is proven to be the right choice as PPCTV Anywhere has become the Number 1 mobile app for streaming local free-to-air TV channels and many other apps are creating similar apps following our style.

In 2020, PPCTV establishes a new platform called PPCTV World to provide high quality rich drama contents and paid Cable TV channels including our popular PPCTV in-house paid drama channels PPCTV Drama 6, 9 and 10. With our vast libraries of drama contents, our audience will never run out of choices to pick their favourite drama title to watch during their free time!

Sky is the limit. PPCTV will continue to innovate and bring new products and services to our audience.

អំពី PPCTV World

About PPCTV World

PPCTV World គឺជាកម្មវិធីមើលរឿងដោយផ្ទាល់ពីអ៊ីនធឺណេត (OTT) ដែលអនុញ្ញាតឱ្យអ្នកប្រើទូរសព្ទមើលកម្មវិធីកម្សាន្តផ្សេងៗ តាមរយៈឧបករណ៍ចល័តរបស់ពួកគេដូចជាទូរសព្ទស្មានហ្វូន និងថាប្លិត ដោយគ្រាន់តែទាញយកកម្មវិធីក្នុងទូរសព្ទដៃ PPCTV World ក្នុង iOS App Store និង Google Play Store។ កម្មវិធីក្នុងទូរសព្ទដៃនេះអាចទាញយកមកប្រើបានដោយឥតគិតថ្លៃ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលវីដេអូឃ្លីបមួយចំនួនដោយឥតគិតថ្លៃ ប៉ុន្តែតម្រូវឱ្យបង់លុយមើលរឿងភាគ និងប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបជាច្រើនរបស់ភីភីស៊ីធីវី។

អ្នកប្រើប្រាស់អាចជាវកញ្ចប់សេវាកម្មផ្សេងៗតាមរយៈគេហទំព័រ https://ppctvworld.com និងបង់លុយដោយប្រើ VISA Card, MasterCard ឬ ABA Mobile Wallet។ យើងនឹងមិនគិតលុយបន្ថែមពីទស្សនិកជនរបស់យើងដែលជ្រើសរើសវិធីបង់លុយតាមអនឡាញនេះឡើយ។ ទស្សនិកជនក៏អាចមកក្រុមហ៊ុនភីភីស៊ីធីវី ឬសាខាណាមួយរបស់យើង ដើម្បីជាវកញ្ចប់សេវាកម្មគ្រប់ប្រភេទសម្រាប់ទស្សនារឿងភាគ និងប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបជាច្រើនរបស់ភីភីស៊ីធីវី។

PPCTV World is an Over-The-Top (OTT) platform which empowers mobile users to watch premium entertainment content on their mobile devices such as smartphones and tablets by downloading PPCTV World mobile app on the iOS App Store and the Google Play Store. The mobile app is free to download which allows our audience to watch some video clips for free while requires a paid VIP Package in order to watch premium drama contents and PPCTV Cable TV channels.

User can buy various VIP Packages via https://ppctvworld.com and pay using VISA Card, MasterCard or ABA Mobile Wallet. There will not be any extra transaction fee charged for our users who chose to make payment via this online method. Users can also choose to visit any of our PPCTV branches to purchase a VIP Package in order to enjoy paid premium drama contents and PPCTV Cable TV channels.